Earning money daily

តារាកំប្លែង វ៉ាន់ នីឡា នាំគូស្នេហ៍ទៅផ្អែមល្ហែមនៅមណ្ឌលគិរី

មុននេះបន្តិចតារាកំប្លែងស្រីវ័យក្មេង វ៉ាន់ នីឡា បានបង្ហោះរូបភាពដ៏ស្រស់ស្អាត និង ផ្អែម ល្ហែមបំផុតជាមួយនឹងគូដណ្តឹងរបស់នាងនៅឯខេត្តមណ្ឌលគិរី ។
 តាមរយៈរូបភាពដែលបានបង្ហោះនៅក្នុងហ្វេសប៊ុករបស់តារាកំប្លែង វ៉ាន់ នីឡា ដោយបាន ថតជាមួយគូដណ្តឹងជាច្រើនប៉ុស្តិ៍នោះត្រូវបានមិត្តនៅក្នុងហ្វេសប៊ុកជាច្រើនស្ទើរតែទាំងអស់បាន Comments ដោយពាក្យសរសើរថា អ្នកទាំងពីស្រស់ស្អាត ឃ្យូត សមគ្នា គួរឱ្យស្រឡាញ់ ផ្អែម ល្ហែម និង មានអ្នកខ្លះថែមទាំងបានជូនពរឱ្យគូស្នេហ៍ទាំងពីរជួបតែសុភមង្គលជារៀងរហូតទៀត ផង ។

សូមរំឮកផងដែរថា វ៉ាន់ នីឡា គឺជាអ្នកកំប្លែងស្រីវ័យក្មេងលេចធ្លោមួយរូបនៅក្នុងក្រុមកំ ប្លែងរបស់នាយ ពែកម៉ី ។ នាងបានភ្ជាប់ពាក្យជាមួយនឹងកូនប្រុសរបស់ថៅកែល្ខោន និង ផលិត កម្ម ភី សុគន្ធី កាលពីប៉ុន្មានខែមុននេះ ។
 អ្នកទាំងពីរត្រូវបានគេចាត់ទុកថា ជាគូស្នេហ៍វ័យក្មេងគួរឱ្យស្រឡាញ់បំផុត ព្រោះ វ៉ាន់ នីឡា នាងទើបតែមានអាយុ ១៧ ឆ្នាំប៉ុណ្ណោះ ។ តែអ្វីដែលធ្វើឱ្យគេចាប់អារម្មណ៍នោះ គឺតារាកំ ប្លែង វ៉ាន់ នីឡា កាន់តែពេញវ័យរូបសម្ផស្សកាន់តែស្រស់ស្អាត ។ ជាងនេះទៅទៀតនោះគេ សង្កេត ឃើញថា អ្នកទាំងពីរក្រោយពីភ្ជាប់ពាក្យជាមួយគ្នារួចមក គឺតែងតែបង្ហាញនូវភាពផ្អែម ល្ហែមជាប់ជានិច្ច ៕

តារាកំប្លែង វ៉ាន់ នីឡា នាំគូស្នេហ៍ទៅផ្អែមល្ហែមនៅមណ្ឌលគិរី  តារាកំប្លែង វ៉ាន់ នីឡា នាំគូស្នេហ៍ទៅផ្អែមល្ហែមនៅមណ្ឌលគិរី Reviewed by Unknown on 2:49:00 AM Rating: 5

No comments:

Powered by Blogger.