ថ្នាំបង្កើនភាពរឹងមាំរបស់ផ្លូវចិត្ត
លាមួយក្បាលនោះត្រូវរស់នៅក្នុងរណ្តៅនោះយ៉ាងឯកោហើយ
មួយថ្ងៃៗនៅមានមនុស្សបោះសំរាមចូលរណ្តៅនោះទៀត
លានោះខឹងណាស់ខឹងខ្លួនឯង
ថាហេតុអ្វីសំណាងអាក្រក់ត្រូវមកធ្លាក់រណ្តៅបែបនេះ ម្ចាស់វាបោះបង់វាអោយចោល
បើចង់អោយវាស្លាប់ម្តេចមិនអោយវាស្លាប់ស្រួលជាងនេះបន្តិច មួយថ្ងៃៗមានសំរាមសំរាមសង្កត់លើខ្លួនច្រើនឡើងៗ
តែថ្ងៃមួយលានោះក៏បានប្តូរទស្សនៈខ្លួនឯង
និងសំរេចចិត្តផ្លាស់ប្តូរពីវិធីរស់នៅបន្តក្នុងរណ្តៅនោះ
ដោយលានោះព្យាយាមជាន់សំរាមទាំងនោះនៅជើងវិញមិនអោយសំរាមទាំងនោះសង្កត់លើខ្លួនវាទៀត
ថែមទាំងរកអាហារពីសំរាមទាំងនោះដើម្បីមានជីវិតបន្ត
វេលាកន្លងផុតទៅ
សំរាមទាំងនោះគកាន់តែខ្ពស់ទៅៗ រហូតដល់ថ្ងៃមួយលានោះអាចចេញពីរណ្តៅនោះបានដោយខ្លួនឯង
មកកាន់ពិភពលោកខាងក្រៅម្តងទៀត
កុំបាក់ទឹកចិត្តពេលដែលបំណងប្រាថ្នាក្នុងជីវិតមិនបានសំរេច
កុំតូចចិត្តនៅពេលដែលប្រុសជាទីស្រលាញ់របស់អ្នកមានមិនស្មើរអ្នកផ្សេង
កុំតូចចិត្តដោយសារមនុស្សស្រីដែលអ្នកបានជ្រើសរើសមិនស្អាតល្អឆើតដូចអ្នកផ្សេង
កុំតូចចិត្តដែលអ្នកគ្មានឪពុកល្អម្នាក់
កុំតូចចិត្តដែលការងារអ្នកមិនល្អ
ប្រាក់ខែមិិនច្រើន
កុំតូចចិត្តដែលសម្ថភាពរបស់អ្នកគ្មានអ្នកណាមើលឃើញ
ក្នុងជីវិតយើងម្នាក់ៗតែងតែមានរឿងជាច្រើនដែលតែងតែជួបការបរាជ័យ
ទោះបីក្នុងមួយជីវិតនេះយើងទទួលតែសំរាម
តែយើងក៏អាចជាន់សំរាមនៅក្រោមបាតជើងរបស់យើងដូចគ្នា ហើយឡើងទៅរកចំណុចដែលខ្ពស់បំផុត
នៅក្នុងពិភពលលោកយើងនេះ
គ្មានអ្នកណាខ្វល់ទេ ថាអ្នកឡើងខ្ពស់មកបានដោយសារឈរលើស្មាយក្ស ឬក៏គំនរសំរាម
ឬក៏ឡើងមកបានដោយវិធីណា
គេនឹងចាប់អារម្មណ៍ត្រឹមថា
អ្នកអាចឡើងមកដល់កំរិតដែលខ្ពស់បំផុតឬទេ
យើងមើលសត្វលា
ជាគំរូ គេគ្រាន់តែចាប់ផ្តើមជាថ្មី ជីវិតវាក៏ផ្លាស់ប្តូរ
ជីវិតមនុស្សយើងមានតែប៉ុណ្ណឹង
ការបរាជ័យ ឧបសគ្គ ភាពលំបាកលំបិន យើងចាំបាច់ទៅគាំងជាប់ជាមួយនិងបញ្ហាទាំងនោះធ្វើអ្វី
ត្រូវចាត់ទុកវាជាសំរាមដែលស្ថិតនៅក្រោមជើងយើង វាដូចជាទ្រព្យ ជាដើមទុនសំរាប់យើងបន្តដំណើរលើវិថីជីវិតដ៏វែងឆ្ងាយបន្តទៀត
ចូរចាត់ទុកវាដូចជាជណ្តើរឡើងទៅកាន់ទីខ្ពស់តាមដែលអាចទៅរួច
ដើម្បីថ្ងៃអនាគតខាងមុខរបស់យើង។
ថ្នាំបង្កើនភាពរឹងមាំរបស់ផ្លូវចិត្ត
Reviewed by Unknown
on
2:07:00 AM
Rating:
No comments: