ក្រ៤យ៉ាង
ក្រទី១ ក្រលុយ
គឺគ្មានលុយគ្រប់គ្រាន់សំរាប់ចិញ្ចឹមជីវិតខ្លួនឯង
ឬគ្មានលុយគ្រប់គ្រាន់សំរាប់មើលថែមនុស្សជាទីស្រលាញ់យើង ។
ក្រទី២ ក្រពេល
គ្មានពេលប្រើប្រាស់ជីវិតអោយបានពេញលេញ គ្មានពេលធ្វើនូវរឿងអ្វីដែលខ្លួនឯងចង់ធ្វើ
អ្នកខ្លះមានលុយតែគ្មានពេលប្រើប្រាស់វា
អ្នកខ្លះមានពេលវេលាតែគ្មានលុយសំរាប់ចាយ ហើយក៏មានអ្នកខ្លះទៀតកាន់តែធ្ងន់ធ្ងរជាងនេះ
គ្មានទាំងលុយ គ្មានទាំងពេល ដល់ពេលចឹងភាគច្រើនតែងតែនាំគ្នាទៅបន្ទោស ក្រទី៣
ក្រទី៣ ក្រឱកាស
គឺគ្មានឱកាសដែលល្អៗចូលមកកាន់ជីវិតរបស់ខ្លួន
មនុស្សជាច្រើនតែងត្អូញត្អែថា
ខ្ញុំខំព្យាយាមហើយ ហេតុអ្វីមិនជោគជ័យ គ្មានលទ្ធិផលល្អអ្វីសោះ
តាមពិតទៅយើងគួរតែយល់អោយច្បាស់ថា
មនុស្សដែលជោគជ័យគ្រប់គ្នាសុទ្ធតែត្រូវឧស្សារហ៍ព្យាយាម ប៉ុន្តែមនុស្សឧស្សារហ៍ព្យាយាម
ក៏មិនទាំងអស់ដែរ ដែលជោគជ័យ ព្រោះព្យាយាមខុសផ្លូវមិនដែលគិតបត់រកផ្លូវផ្សេង
ទោះ១០ឆ្នាំទៀតក៏មិនមានទៅណាកើតដែរ
ប្រសិនបើធ្វើការធ្ងន់តែម្យ៉ាងហើយអាចមានធូរធារ
ចឹងយើងសាកក្រឡេកទៅមើល កម្មករលីសែង អ្នកធ្វើស្រែ
បើប្រៀបធៀបពីភាពឧស្សារហ៍ព្យាយាមរវាងពួកគាត់ជាមួយអ្នករស់នៅទីក្រុងតើអ្នកណាឧស្សារហ៍ជាង
?
ដូចនេះបើខំធ្វើតែម្យ៉ាងមិនគ្រប់គ្រាន់ទេ
យើងត្រូវមានភាពវ័យឆ្លាតថែមទៀតទើបប្រសើរ
ឱកាសល្អមានម្តងហើយ
មិនប្រាកដថានឹងកើតមានជាថ្មីម្តងទៀតទេ
ប្រសិនបើវាមកដល់ហើយគួរតែចាប់វាអោយជាប់។
តែតាមតថភាពពិតភាគច្រើនយើងខ្លួនឯងតែងតែបដិសេធរុញច្រានឱកាសនោះចោល ចឹងហើយទើបបានជាមាន
ក្រទី៤
ក្រទី៤ ក្រគំនិត
ព្រោះរវល់តែគិតមើលងាយលើសម្ថភាពរបស់ខ្លួនឯង គិតអវិជ្ជមាន
គិតនូវអ្វីដេលមិនមែនជាប្រយោជន៍ គិតតែរឿងដែលរារាំងភាពជោគជ័យរបស់ខ្លួនឯង
គិតថាខ្លួនឯងធ្វើមិនបាន ហើយក៏បណ្តោយអោយឱកាសនោះបាត់បង់ទៅ
ក្រលុយ ក្រពេល
ក្រឱកាសល្អៗ នៅអាចនៅផ្លាស់ប្តូរជីវិត តែបើក្រគំនិត
មួយជីវិតនឹងគ្មានអ្វីផ្លាស់ប្តូរ
ថ្ងៃនេះ
នៅពេលដែលមានអ្នកមើលងាយយើង យើងមិនចូលចិត្តទេមែនទេ ?
បើយើងមិនចូលចិត្ត
ហេតុអ្វីយើងនៅមើលងាយខ្លួនឯង ?
ទោះជាមានមនុស្សរាប់រយនាក់ប្រាប់ថាយើងអាចធ្វើបាន តែបើយើងនៅតែចិញ្ចឹមចិត្តប្រាប់ខ្លួនឯងថា យើងធ្វើមិនបានក៏វានៅតែគ្មានប្រយោជន៍អ្វីដដែល ៕
ក្រ៤យ៉ាង
Reviewed by Unknown
on
3:12:00 AM
Rating:
No comments: