Earning money daily

ក្រុមហ៊ុន HUAWEI គាំទ្រកម្មវិធីជ្រើសរើសអ្នកនិយាយភាសាចិនឆ្នើមប្រចាំឆ្នាំ ២០១៦

ក្រសួងទេសចរណ៍នៃព្រះរាជាណាចក្រកម្ពជា និង ស្ថានទូតចិនប្រចាំកម្ពុជា បានរួមគ្នារៀបចំកម្មវិធីជ្រើសរើស «អ្នកនិយាយភាសាចិនឆ្នើមក្នុងវិស័យទេសចរណ៍ប្រចាំឆ្នាំ ២០១៦» ដើម្បីលើកកម្ពស់ឧស្សាហកម្មទេសចរណ៍កម្ពុជា ក្នុងការត្រៀមខ្លួនទទួលស្វាគមន៍ភ្ញៀវទេសចរចិន គឺ «China Ready» ។

កម្មវិធី «អ្នកនិយាយភាសាចិនឆ្នើមក្នុងវិស័យទេសចរណ៍ប្រចាំឆ្នាំ ២០១៦» វគ្គផ្តាច់ព្រត្រ័ត្រូវធ្វើឡើងនៅស្ទូឌីយោស្ថានីយទូរទស្សន៍ជាតិកម្ពុជា កាលពីថ្ងៃទី ១៧ ខែសីហា ឆ្នាំ ២០១៦ ក្រោមការឧបត្ថម្ភធំរបស់ក្រុមហ៊ុន HUAWEI TECHNOLOGIES (Cambodia) Co.Ltd ។

បេក្ខភាព សិស្ស និស្សិត មគ្គុទ្ទេសក៍ទេសចរណ៍ អ្នកបម្រើការងារក្នុងអង្គភាព ឬមូលដ្ឋានអាជីវកម្មទេសចរណ៍មានសញ្ជាតិខ្មែរ ដែលមានអភ័យឯកសិទ្ធិបន្តទៅវគ្គផ្តាច់ព្រត្រ័នេះមានចំនួន ១០ នាក់ និង បម្រុង ៦ នាក់ ។ កម្មវិធីប្រកួតអ្នកនិយាយភាសាចិនឆ្នើមឆ្នាំ ២០១៦ ត្រូវបានធ្វើឡើងពីរតំបន់ខុសគ្នា គឺនៅរាជធានីភ្នំពេញ ថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០១៦ និង ខេត្តសៀមរាប ថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០១៦ ។

ក្រោមការប្រកួតយ៉ាងស្វិតស្វាញអស់រយៈពេលជាច្រើនម៉ោងក្រោមប្រធានបទ «China Ready» បេក្ខភាពជើងខ្លាំងក្នុងកម្មវិធី «អ្នកនិយាយភាសាចិនឆ្នើមក្នុងវិស័យទេសចរណ៍កម្ពុជា ២០១៦» ត្រូវបានរកឃើញជាស្ថាពរក្រោមគណៈវិនិច្ឆ័យដែលរួមមានមន្ត្រីតំណាងពីក្រសួងទេសចរ ណ៍ ស្ថានទូតប្រជាមានិតចិនប្រចាំកម្ពុជា នាយកដ្ឋានអប់រំបណ្តុះបណ្តាលនៃក្រសួងអប់រំយុវជន និង កីឡា និងអ្នកតំណាងរបស់ក្រុមហ៊ុន HUAWEI ។
ក្រុមហ៊ុន HUAWEI គាំទ្រកម្មវិធីជ្រើសរើសអ្នកនិយាយភាសាចិនឆ្នើមប្រចាំឆ្នាំ ២០១៦ ក្រុមហ៊ុន HUAWEI គាំទ្រកម្មវិធីជ្រើសរើសអ្នកនិយាយភាសាចិនឆ្នើមប្រចាំឆ្នាំ ២០១៦ Reviewed by Unknown on 3:04:00 AM Rating: 5

No comments:

Powered by Blogger.