ខ្ទឹមសអាចដោះស្រាយការឈឺធ្មេញបាន
មិនខ្វល់ថាអ្នកទៅជួបពេទ្យធ្មេញទៀងទាត់ដើម្បីពិនិត្យសុខភាពមាត់ ធ្មេញ ឬកំណត់រោគ វិនិច្ឆ័យជំងឺអ្វីឡើយ គឺគ្មាននរណាម្នាក់ចង់ចំណាយលុយដើម្បីពិនិត្យជំងឺជាមួយពេទ្យធ្មេញ ឡើយ ព្រោះយើងសុទ្ធតែដឹងហើយថា រាល់ការបញ្ចប់ការពិនិត្យរួចគឺធ្វើឱ្យមានការឈឺចាប់វិញតែម្តង។
ប៉ុន្តែសុខភាពមាត់ធ្មេញគឺជារបៀបមួយដែលមិនអាចថែរក្សាបានល្អ
បំផុតឡើយ
ព្រោះយើងមិនអាចមើលឃើញថាមានអ្វីកំពុងតែកើតឡើងក្នុងមាត់របស់យើង
ឡើយ។ យើងគ្រាន់តែអាចថែរក្សា និងសម្អាតធ្មេញ
និងអញ្ចាញធ្មេញប៉ុណ្ណោះ
ហើយក៏មិនដឹងថាមានបញ្ហាអ្វីខ្លះកើតឡើងក្នុងមាត់យើងដែរ។ ការឈឺធ្មេញអាចជារឿងមួយដែលពិបាកនឹងស៊ូទ្រាំ។ ចំពោះមូលហេតុរបស់វាអាចដោយសារតែជំងឺពុកធ្មេញ មានការបង្ករោគក្នុងធ្មេញ ចេញឫសធ្មេញ ធ្មេញប្រេះ ជំងឺអញ្ចាញធ្មេញ មានជំងឺនៅសន្លាក់ថ្គាមជាដើម។ ការឈឺធ្មេញកើតឡើងនៅពេលដែលផ្នែកកណ្តាលរបស់ធ្មេញមានការរលាក ឬហើម។
រឿងនេះកើតឡើងដំបូងគេដោយសារតែផ្នែកកណ្តាលនោះពោរពេញទៅដោយចុង សរសៃប្រសាទច្រើនបំផុត។ បើសិនជាអ្នកមិនអាចដោះស្រាយបញ្ហាឈឺធ្មេញបាន និងមិនអាចរង់ចាំជួបពេទ្យធ្មេញទេនោះ អ្នកអាចជ្រើសរើសយកខ្ទឹមសដើម្បីដោះស្រាយការឈឺធ្មេញនេះមួយគ្រាសិន បាន។
ខ្ទឹមសគឺជាឱសថដ៏ល្បីមួយប្រភេទដែលអាចដោះស្រាយការឈឺចាប់បាន ច្រើនយ៉ាង។ វាក៏មានប្រសិទ្ធភាពយ៉ាងអស្ចារ្យណាស់ដែរក្នុងការបំបាត់ការឈឺធ្មេញ ។ នេះដោយសារតែវាផ្ទុកទៅដោយថ្នាំផ្សះធម្មជាតិ និងមានប្រយោជន៍ក្នុងការសម្រួលដល់ការឈឺចាប់។
- វាយបំបែកខ្ទឹមមួយកំពឹស ហើយលាយជាមួយអំបិលបន្តិច
-យកវាទៅដាក់លើធ្មេញដែលឈឺ
-អ្នកក៏អាចទំពារខ្ទឹមសពីរកំពឹសបានដែរ
-ចូរធ្វើការព្យាបាលទាំងនេះចំនួនពីរថ្ងៃ៕
ខ្ទឹមសអាចដោះស្រាយការឈឺធ្មេញបាន
Reviewed by Unknown
on
4:08:00 AM
Rating:
Reviewed by Unknown
on
4:08:00 AM
Rating:
No comments: